Monthly Archives: August 2012

ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក

នៅថ្ងៃទី ៩​ សីហា ២០១២ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក បានកំពុងប្រារព្ធធ្វើនៅទូទាំងពិភពលោកកន្លែងដែលមានជនជាតិដើមភាគតិចរស់ នៅ។ ឆ្នាំនេះគឺជាការប្រារព្ធលើកទី១៨ នៅពិភពលោក និងលើកទី ៨នៅកម្ពុជា ហើយនៅកម្ពុជាឆ្នាំនេះ ពិធីនេះបានរៀបចំនៅស្រុមមេមត់ខេត្តកំពង់ចាម ដោយមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម រដ្ឋមន្រ្តី ជាំ សុផារិន្ទ រដ្ឋមន្រ្តីក្រសូងអភិវឌ្ឍន៍ជនបទ។​

ក្នុងឳកាសដ៏មានតម្លៃនេះយើងជាសមាគមយុវជនជនជាតិដើ​   ​ មភាគតិចកម្ពុជាសូមឲ្យតម្លៃយ៉ាងខ្ពស់ចំពោះ

ព្រឹត្តិការណ៍នេះក្នុងនាមយើងជាជនជាតិដើមភាគតិចនៅកម្ពុជា។

ប្រធានបទសំខាន់ឆ្នាំនេះគឺស្តីពី “សម្លេងជនជាតិដើមភាគតិច” ។ យើងជាជនជាតិដើមភាកតិចមានសិទ្ធិប្រើប្រាស់ប្រពន្ធផ្សព្វផ្សាយ ដែលជារបស់ជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិច ដើម្បីសម្តែងនូវកង្វល់ដែលកំពុងជួបប្រទះ។

 

 

អស់រយៈពេលប្រាំឆ្នាំតាំងពីការអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច សហ គមន៍ និងបុគ្គលជាច្រើនកំពុងតែទទួលបានអត្ថប្រររររ យោយោយោ យោជន៍ នៃការមកដល់នៃប្រព័ន្ធផ្សព្វផ្សាយថ្មីៗ និងបែបប្រពៃណី ដើម្បីប្រាប់ពួកគេពីរឿងរ៉ាវពួកគេ និងការផ្សព្វផ្សាយសម្លេងរបស់ពួកគេចេញទៅខាងក្រៅ។
ទិវាអន្តរជាតិជនជាតិដើមភាគតិចជាតិពិភពលោកនៅឆ្នាំនេះគឺផ្តោតលើ ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ជនជាតិដើម ភាគតិច និងការផ្តល់សិទ្ធិអំណាចដល់សម្លេងជនជាតិដើមភាគតិច  ។ ចាប់ផ្តើមពីវិទ្យុសហគមន៍ និងទូរទស្សន៍ រហូតឈាន ដល់ភាពយន្តខ្នាតធំ និងភាពយន្តឯកសារ, ផ្តើមចេញពីសិល្បវីដេអូ និងសារព័ត៌មាន ឈានដល់ការប្រើប្រាស់គេហទំព័រ និងបណ្តាញសង្គម ជនជាតិដើមភាគតិចកំពុងតែប្រើប្រាស់ឧបករណ៍ដ៏មានឥទ្ធិពលទាំងនេះក្នុងការបង្ហាញពីការរំលោភសិទ្ធិ មនុស្សឲ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិ និងជំរុញសាមគ្គីភាពជាសកល។ ពួកគេក៏កំពុងតែអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ផ្ទាល់ខ្លួនរបស់ពួកគេក្នុងការឆ្លុះបង្ហាញពីតម្លៃជនជាតិដើមភាគតិច និងក្នុងការប្រឆាំងនឹងការប្រឌិត និងការយល់ខុសមក លើពួកគេ។
សម្លេងជនជាតិដើមភាគតិចកំពុងតែបង្ហាញពីការជំនះលើរឿងរ៉ាវពីរបៀបនៃតស៊ូនឹងអំពើអយុត្តធម៌ និងការរើសអើង និងការតស៊ូមតិដើម្បីធនធាន និងសិទ្ធិដែលនឹងជួយអភិរក្សវប្បធម៌ ភាសា សាសនា និងប្រពៃណីរបស់ពួកគេ។ ពួកគេផ្តល់ទស្សនៈផ្សេងៗពីរបៀប នៃការអភិវឌ្ឍ ដែលមិនរាប់បញ្ចូលពីបទ ពិសោធន៍របស់ជនជាតិដើមភាគតិច។ ពួកគេលើកម្ពស់ការគោរពគ្នាទៅវិញទៅមក និងសែ្វយល់ពីអន្តរវប្បធម៌ដែលជា លក្ខខណ្ឌដំបូងសម្រាប់សង្គមមួយដែល គ្មានភាពក្រីក្រ និងការប្រកាន់ពូជសាស ន៍។

ក្នុងឳកាសទិវាអន្តរជាតិនេះ ខ្ញុំសូមសន្យាផ្តល់ ការគាំទ្រពេញលេញ របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បី ធ្វើការសហប្រតិបត្តិការជាមួយជនជាតិដើមភាគតិច រួមទាំងប្រព័ន្ធផ្សព្វផ្សាយ របស់ពួកគេ ដើម្បីលើកកម្ពស់ការអនុវត្ត សេចក្តីប្រកាសឲ្យបានពេញលេញ។ ខ្ញុំ ក៏សូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ ឲ្យបង្កើត និងរក្សា នូវឳកាសសម្រាប់ជនជាតិដើមភាគតិច ដើម្បីបង្ហាញពីទស្សនៈ អាទិភាព និង បំណងប្រាថ្នារបស់ពួកគេ។
សូមឲ្យយើងបានប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយដែលជារបស់ជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិច ជាពិសេសគឺព័ត៌មានដែលផ្សាយចេញថ្មីៗ ដើម្បីជាស្ពាន និងដើម្បីបង្កើតពិភពលោកមួយដែលមានទំនាក់ទំនងវប្បធម៌ទៅវិញ ទៅមកជាទីកន្លែងសម្រាប់ប្រារព្ធវប្បធម៌ចម្រុះផ្សេងៗ និងជាពិភពលោកមួយដែលវប្បធម៌ខុសៗគ្នាមិនត្រឹមតែរស់នៅជាមួយ គ្នាប៉ុណ្ណោះទេ តែថែមទាំងឲ្យតម្លៃគ្នាទៅវីិញទៅមកសម្រាប់ការបរិច្ចាគ និងសក្តានុពលរបស់ពួកគេ ។

Advertisements

ប្រកាសជ្រើសរើសបុគ្គលិក

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា(CIYA)​កំពុងស្វែងរកបុគ្គលិកចំនួន៨នាក់ដើម្បី ធ្វើការងារជា​បុគ្គលិកសម្របសម្រួលសហគមន៍ (Field Staff) ដែលនឹងបំពេញការងារនៅក្នុងខេត្ត៤ដូចជា នៅរតនគិរី២​នាក់ កំពង់ស្ពឺ២នាក់ មណ្ឌលគិរី២នាក់ និង​ ព្រះវិហារ២នាក់។​

សេចក្តីផ្តើម
​សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)​ បានកើតឡើងនៅក្នុងឆ្នាំ២០០៥ ហើយជាសមាគម​ដែលបានកើតឡើងពីយុវជនជនជាតិដើមភាគតិចនៅម្ពុជា ហើយជា អង្គការជនជាតិដើមភាគតិចទីមួយនៅ​កម្ពុជា។ នៅឆ្នាំ២០០៨សមាគមយុវជនជនជាតិ ដើមភាគតិចកម្ពុជា (CIYA)​បានចុះឈ្មោះនៅក្រសូងមហា​ផ្ទៃ។​ បន្ទាប់ពីប្រតិបត្តិការងារ ចំនួន៥ឆ្នាំ CIYA បានក្លាយជាស្ថាប័នមួយរឹងមាំដែលបានកំពុងដើរតួសំខាន់​នៅក្នុងសង្គម ជាមួយនឹងអង្គការ និង សហគមន៍ជនជាតិដើមភាគតិច។​​ បើប្រៀបធៀបទៅនឹងការចាប់ កំណើត​ដំបូងរបស់សមាគម ដែលកាលនោះសមាជិកមានត្រឹមតែ៩នាក់ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ននេះសមាគមមាន​សាមជិកជាង៥០០នាក់ ដែលមាននៅក្នុង៨ខេត្តនៃ ព្រះរាជា ណាចក្រកម្ពុជា​ ដែលសហគមន៍ជនជាតិដើមភាគ​តិចចំនួន៣២បានរស់នៅទីនោះ។​ ជាមួយនឹងទស្សនវិស័យរបស់ខ្លួនដែលនឹងធ្វើឲ្យជនជាតិដើមភាគតិចខ្លាំង​រុងរឿង​ និង​​ អាចការពារធនធានធម្មជាតិ ប្រពៃណី​ វប្បធម៌ និង សិទ្ធិ របស់គាត់ សមាគមមានបេសកកម្មសំខាន់ៗ២ ។ Read the rest of this entry